គិតត្រឹមថ្ងៃអាទិត្យ ទី25 ខែសីហា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារដែលកំពុងបន្តរបស់យោធាអ៊ីស្រាអែល ក្នុងតំបន់ហ្គាហ្សា បានកើនឡើងដល់ 40.405 នាក់ហើយ ខណៈដែលប្រមាណ 93.500 នាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនក៏បានរាយការណ៍ថា ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ មានជនស៊ីវិលប៉ាឡេស្ទីនចំនួន 71 នាក់បានស្លាប់ និង 112 នាក់ទៀតរងរបួស យោងតាមការវាយប្រហារឥតឈប់ឈររបស់យោធាអ៊ីស្រាអែល ។