ប្រភពបីបាននិយាយថា រដ្ឋាភិបាលជាតិ និងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន កំពុងស្វែងរកការវាយ តម្លៃតម្លៃកញ្ចប់ទឹកប្រាក់ 700 ពាន់លានយ៉េន ឬ 4.7 ពាន់លានដុល្លារ សម្រាប់ (តូក្យូ មេត្រូ)  Tokyo Metro ខណៈដែលពួកគេរៀបចំចុះបញ្ជីប្រតិបត្តិកររថភ្លើងក្រោមដីនៅចុងខែតុលា ប្រភព ដល់ទៅបី បាននិយាយថា នៅក្នុងអ្វីដែលនឹងក្លាយជា (អាភីអូ) IPO ដ៏ធំបំផុតរបស់ប្រទេសក្នុង រយៈពេលប្រហែល 6 ឆ្នាំ។ 

រដ្ឋបាលដែលកាន់កាប់ 100% នៃ(តូក្យូ មេត្រូ) Tokyo Metro គ្រោង នឹងរៀបចំ ការប្រជុំឈ្មួញកណ្តាលក្នុងរយៈពេលមួយសប្តាហ៍សម្រាប់សេចក្តីសង្ខេបស្តីពី IPO ហើយរំពឹងថា នឹងទទួលបានការយល់ព្រមសម្រាប់ការចុះបញ្ជីពីផ្សារហ៊ុនតូក្យូភ្លាមៗ នៅពាក់ កណ្តាលខែកញ្ញា ខាងមុខនេះ។ ក្រៅពីនោះ (អាភីអូ) IPO ធ្វើតាមការចុះបញ្ជីប្រតិបត្តិករផ្លូវដែក ផ្សេងទៀត រួមទាំងផ្លូវរថភ្លើង (ឃ្យូហ្សូ)  Kyushu (JR Kyushu) ក្នុងឆ្នាំ 2016។ ជម្រាបជូនថា (តូក្យូ មេត្រូ) Tokyo Metro រត់ចម្ងាយផ្លូវ 195 គីឡូម៉ែត្រ នៃខ្សែរថភ្លើងដែលដឹកអ្នកដំណើរ 6.5 លាននាក់ជារៀងរាល់ថ្ងៃ ៕