ជម្ងឺ អុតស្វា ឆក់យកជិវិតមនុស្សជាង 500 នាក់នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

International • August 19, 2024
 ជម្ងឺ អុតស្វា ឆក់យកជិវិតមនុស្សជាង 500 នាក់នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ការផ្ទុះឡើងនៃជម្ងឺ អុតស្វា ហៅកាត់ អ៊ឹម ផក (Mpox) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឆក់យកជីវិតមនុស្សប្រមាណ 500 នាក់ហើយ និងកំពុងរីករាលដាលដល់ប្រទេសជិតខាង ខណៈដែលរហូតមកដល់ពេលនេះ ប្រទេសអាហ្វ្រិកចំនួន 12 បានកត់ត្រាករណីផ្ទុះឡើងនៃជម្ងឺនេះ។ រដ្ឋមន្ត្រីសុខាភិបាលប្រទេសកុងហ្គោ លោក (រ៉ូជឺ កាំប៉ា) បានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ 2024 មក ប្រទេសកុងហ្គោ មានការផ្ទុះឡើងនៃករណីឆ្លងជម្ងឺ អុតស្វា ចំនួន 15.664 ករណី និងការស្លាប់ចំនួន 548 នាក់ ដែលធ្វើឲ្យប្រទេសនេះ រងផលប៉ះពាល់ដោយជំងឺនេះ ច្រើនជាងគេក្នុងពិភពលោក ។ 







x Enlarged Image