អាចនិយាយបានថា ក្រុមចម្រៀងនារីកូរ៉េ អេសស្ប៉ា (aespa) កំពុងទទួលបានភាពជោគជ័យខ្លាំង បន្ទាប់ពីមានចំនួនការស្ទ្រីមបទ អាម៉ាហ្គេតដន់“Armageddon”លើសពី 100 លានដង នៅលើ ស្ពតធីហ្វាយ (Spotify) កាលពីថ្ងៃទី 16 សីហា ឆ្នាំ2024។ នេះបង្ហាញឱ្យឃើញថា ជាក្រុមចម្រៀងនារីកូរ៉េដ៏មានប្រជាប្រិយភាពបំផុត នៃវិស័យចម្រៀង K-pop ដែលអាចទាក់ចិត្តអ្នកស្តាប់ដ៏ច្រើនសើលលប់យ៉ាងនេះ រីឯអ្នកគាំទ្រនៅជុំវិញពិភពលោកក៏បានលើកជំរុញឱ្យពួកគេឱ្យក្លាយទៅជាឃ្វីនហ្គើលហ្គ្រុបប្រចាំប្រទេសកូរ៉េនាពេលបច្ចុប្បន្នផងដែរ។  អាម៉ាហ្គេតដន់ “Armageddon” ជាបទចម្រៀងទី 11 របស់ក្រុមចម្រៀងមួយនេះដែលមានចំនួនអ្នកស្ទ្រីមខ្ពស់បំផុតបន្ទាប់ពីបទ ប្ល៊ែគម៉ាម៉ា “Black Mamba,” និចឡេវែល “Next Level,” សាវែគ“Savage,” អ៊ិលលូហ្សិន“Illusion,” ឌ្រីមខមទ្រូ“Dreams Come True,” ស្ប៉ាយស៊ី “Spicy,” ហ្គើល“Girls,” ហូលអនថាយ“Hold On Tight,” ឌ្រីម“Drama” និង ស៊ុបភើណូវ៉ា “Supernova” ៕

សូមរំលឹកថា ក្រុមចម្រៀងនារីកូរ៉េ aespa គឺជាក្រុមចម្រៀងដែលស្ថិតនៅក្នុងផលិតកម្មយក្ស SM Entertainment ដោយមានសមាជិក 4 នាក់ រួមមាន ខារីណា (Karina), វីនធឺ (Winter), នីងនីង (Ningning) និងជីសែល (GISELLE) ៕