ព្យុះទីហ្វុង (អាមភីល) Ampil ដែលកំពុងធ្វើដំណើរក្បែរកោះ (ហុនហ៊្សូ) Honshu ដ៏សំខាន់របស់ ប្រទេសជប៉ុន

International • August 16, 2024
ព្យុះទីហ្វុង (អាមភីល) Ampil ដែលកំពុងធ្វើដំណើរក្បែរកោះ (ហុនហ៊្សូ) Honshu ដ៏សំខាន់របស់ ប្រទេសជប៉ុន

ទីព្យុះទីហ្វុង(អាមភីល) Ampil ជិតទីក្រុងតូក្យូ ដំណើររថភ្លើងត្រូវបានផ្អាក !បាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងនៅក្នុងទីក្រុងតូក្យូនៅព្រឹកថ្ងៃសុក្រ ទី 16 ខែសីហា ដែលរំខានដល់ប្រតិបត្តិការរថភ្លើង នៅក្នុងរដូវកាលធ្វើដំណើរដ៏មមារញឹកនៃរដូវក្តៅ ។ 

ព្យុះទីហ្វុងដែលត្រូវបានចាត់ថ្នាក់ថា ជាព្យុះខ្លាំងដោយទីភ្នាក់ងារឧតុនិយមជប៉ុន (ជេ អឹម អេ) (JMA) កំពុងធ្វើដំណើរចម្ងាយ 110 គីឡូម៉ែត្រ ភាគឦសាននៃកោះ (ហាឈីចូជីម៉ា) Hachijojima ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយផ្លាស់ទីទៅភាគខាងជើងក្នុងល្បឿន 20 គីឡូម៉ែត្រក្នុងមួយម៉ោង។ (ស៊ិនត្រល ចាផេន រៀនវេ) Central Japan Railway បានលុបចោលសេវាកម្មរថភ្លើង (ស៊ីនកានសឹន) 'Shinkansen' ទាំងអស់រវាងទីក្រុងតូក្យូ និងតំបន់ឧស្សាហកម្មនៃទីក្រុង (ណាហ្កូយ៉ា) Nagoya របស់ប្រទេសជប៉ុននៅថ្ងៃសុក្រ។ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ត្រូវបានគេ រំពឹងថា នឹងមានពេញមួយថ្ងៃនៅក្នុងខេត្ត (ឈីបា) Chiba និងតំបន់នៅភាគឦសានប្រទេសជប៉ុន។ ចំណែក មន្ត្រី (ជេ អឹម អេ) JMA បានណែនាំដល់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យនៅផ្ទះ និងប្រុងប្រយ័ត្នចំពោះទឹកជំនន់ និងទឹកទន្លេហៀរ ៕







x Enlarged Image