ប្រទេសនូវែលសេឡង់ ៖
នាយករដ្ឋមន្ត្រីនៃប្រទេស នូវែលសេឡង់ លោកគ្រីស្តូហ្វ័រ លូហ្សុន(Christopher Luxon) បានទទួលនូវពិធីស្វាគមន៍ជាផ្លូវការនៅឯវិមានរដ្ឋសភាជាតិរបស់ប្រទេសអូស្ត្រាលី ក្នុងទីក្រុង កង់ប៊ែររ៉ា(Canberra)នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ ។
នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោកអែនថូនី អាល់បានីស(Anthony Albanese) បានអញ្ជើញផ្តល់ការស្វាគមន៍ដោយផ្ទាល់ និងចូលរួមជាមួយសមះភាគីនូវែលសេឡង់ របស់លោកជាផ្នែកនៃពិធីមួយនេះ នៅមុនពេលដែល លោកលូហ្សុន ចុះហត្ថលេខាលើសៀវភៅភ្ញៀវកិត្តិយសរបស់សភាជាតិ អូស្ត្រាលី ។
លោកលូហ្សុន បានអញ្ជើញទៅកាន់ទីក្រុង កង់ប៊ែររ៉ា(Canberra) ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំ អូស្ត្រាលី-នូវែលសេឡង់ ដែលនេះជាដំណើរទស្សនកិច្ចផ្លូវការលើកទីបីរបស់លោក ៕