កាលពីថ្ងៃព្រហស្បតិ៍ ទី29 ខែសីហា អាជ្ញាធរប្រទេសដូមីនិក បានដុតបំផ្លាញគ្រឿងញៀនជាង 2 តោន ជាមួយនឹងសារធាតុផ្សេងទៀត ដែលរឹបអូសបានអំឡុងពេលប្រតិបត្តិការចុះបង្រ្កាប។ ក្នុងចំណោមថ្នាំញៀនទាំងនេះ មានកូកាអ៊ីនចំនួន 1.5 តោនដែលត្រូវបានរកឃើញលាក់ទុក ក្នុងការដឹកជញ្ជូនក្រូចឆ្មាមកពីប្រទេសកូឡុំប៊ី ហើយក្រៅពីនេះ ក៏មានកញ្ឆា និងសារធាតុញៀនផ្សេងៗជាច្រើនទៀត ដែលត្រូវបានដុតបំផ្លាញ ។