នាថ្ងៃចន្ទ ទី19 ខែសីហានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារដូវក្តៅប្រចាំឆ្នាំ ដើម្បីបង្កើនការត្រៀមខ្លួនរួមគ្នា ប្រឆាំងនឹងអាវុធ និងការគំរាមកំហែងតាមប្រពន្ធ័អ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើង។ សមយុទ្ធ (យូឆី ហ្វ្រីដឹម ហ្សៀល) Ulchi Freedom Shield ធ្វើឡើងស្របពេលលនៃការកើនឡើង ការបាញ់សាកល្បងគ្រាប់មីស៊ីល និងប្រពន្ធ័ផ្កាយរណបយកការណ៍របស់កូរ៉េខាងជើង ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី 29 ខែសីហាខាងមុខ។
គួរបញ្ជាក់ផងដែរថា កន្លងមក ទីក្រុងព្យុងយ៉ាង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើសមយុទ្ធរួមគ្នារបស់សម្ព័ន្ធមិត្តនេះ ដោយហៅសកម្មភាពនេះថា ជាការហាត់សមសម្រាប់សង្រ្គាមនុយក្លេអ៊ែរ និងបង្កភាពអសន្តិសុខក្នុងតំបន់ តែយ៉ាងណាមិញ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បាននិយាយថា សមយុទ្ធនេះធ្វើឡើង ក្នុងគោលបំណងការពារទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង ។