ខេត្តបាត់ដំបង ៖ 

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទឹកកកសេះហោះមានជ័យ បុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤និង៤០នាទី ថ្ងៃទី២៩.ខែសីហា ឆ្នាំ២០២៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងរថយន្តដឹកខ្សាច់ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3B-4656 បើកបរដោយបុរសម្នាក់និងព្រូម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តដឹកទឹកកកម៉ាក HYUNDAI 5T ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 3A-5042 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតខាងលើបានជ្រុលចង្កូតទៅបុករថយន្តដឹកខ្សាច់ពីក្រោយអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើបណ្ដាលអោយព្រូ០១នាក់រងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើគំនូសហេតុនិងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕