ភ្នំពេញ ៖ 

នៅថ្ងៃទី២៦ខែសីហាឆ្នាំ២០២៤នេះ ផេកហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (Samdech Thipadei Hun Manet, Prime Minister of Cambodia) បានបង្ហោះនូវសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេច ស្តីពី«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

មូលនិធិខាងលើ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ 

អាស្រ័យហេតុនេះ សម្រាប់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលមានបំណង ចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» សូមទាក់ទងផ្ទាល់មកក្រុមការងារមូលនិធិតាមរយៈប្រព័្ធទំនាក់ទំនងនិងគណនីធនាគារ សម្រាប់ទទួលវិភាគទានដូចខាងក្រោម៖

-សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖នៅទីស្តីការគណៈរដ្ឋមន្ត្រី " អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ "។

-ចំពោះការបរិច្ចាគតាមរយៈគណនីធនាគារ រួមមាន៖

១ ⁃ ធនាគារកាណាឌីយ៉ា “Canadia Bank" 

២ ⁃ ធនាគារអេហ្វធីប៊ី "FTB Bank" ៖ 

៣ ⁃ ធនាគារអេប៊ីអេ "ABA Bank" 

៤ ⁃ ធនាគារអេស៊ីលីដា “ACLEDA Bank"

 ៥ ⁃ ធនាគារខេប៊ីប្រាសាក់ “KB PRASAC Bank"

 ៦ ⁃ ធនាគាររីង "WING Bank"

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 066 263 979 / 093 263 979 / 086 263 979 / 012 263 979 / 011 263 979

- Telegram: 066 263 979