កំពង់ឆ្នាំង ៖

ការដាក់របាំងលបវែងៗរាប់ពាន់ម៉ែត្រ ដែលមាន៣ទៅ៤របាំងខុសច្បាប់ បានកំពុងប្រើបច្ចេកទេសថ្មី ដាក់ដបទឹកសុទ្ធ ពង្រាយជំនួសបង្គោលបន្លំភ្នែកសមត្ថកិច្ច នៅចំណុចវាលភក់ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ហើយ ត្រូវបានក្រុមការងារសារព័ត៌មាន បានប្រទះឃើញនៅរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២៤ ប៉ុន្តែសមត្ថកិច្ចជលផលមិនទាន់ចុះធ្វើការបង្ក្រាបនៅឡើយ ។

ទាក់ទងនិងករណីនេះ លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត កំពង់ឆ្នាំអ ក្រោយពីក្រុមការងារសារព័ត៌មាន បានបាញ់រូបភាពបទល្មើសខាងលើនេះតាមរយៈតេឡេក្រាម, លោកបានឆ្លើយតបថា លោក នឹងបញ្ជាមន្ត្រីជលផលខណ្ឌនិងផ្នែកសង្កាត់ ចុះបង្ក្រាបក្នុងពេលឆាប់ៗនេះ ឲ្យអស់នៅចំណុចខាងលើនេះ ។ 

ចំណែកឯកឧត្តម ឯក ស៊ុនរស្មី  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោយពីទទួលបានរូបភាពបទល្មើសខាងលើនេះពីក្រុមការងារសារព័ត៌មាន ឯកឧត្តម បានឆ្លើយតបថា ឯកឧត្តម នឹងចុះពិនិត្យបទល្មើសខាងលើនេះ ដើម្បីចាត់វិធានការបង្ក្រាប ។ ដោយឡែក ឯ.ឧ ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោយពីទទួលបានរូបភាពបទល្មើសខាងលើនេះ 

ឯ.ឧ បានអរគុណចំពោះក្រុមការងារអ្នកយកព័ត៌មាន និង បានបញ្ជាក់ថារដ្ឋបាលក្រុង/ស្រុក ត្រូវតែអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដោយសហការជាមួយជំនាញបង្ក្រាបបទល្មើសខាងលើនេះ ឲ្យអស់មិនឲ្យកើតមានបែបនេះឡើយ។ ការបង្ក្រាបបទល្មើសនេះ ត្រូវតែប្រមូលវត្ថុតាងខុសច្បាប់ដុតបំផ្លាញកំទេចចោលនៅនិងកន្លែង ជៀសវាងការរិះគន់ថា សមត្ថកិច្ចយកវត្ថុតាងទាំងនោះ ទៅលក់ឬប្រគល់ឲ្យម្ចាស់វិញជាថ្នូរនិងលុយជាដើម ។

ក្នុងនោះជំនាញ ត្រូវតែស្រាវជ្រាវរកជនល្មើស បញ្ជូនខ្លួនទៅតុលាការខេត្តផ្ដន្ទទោសតាមបញ្ញត្តិច្បាប់ ទើបការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាព និងដើម្បីកាត់បន្ថយការចុះបង្ក្រាបបទល្មើសនៅចំណុចដដែលៗនាំ ឲ្យខាតពេលវេលា ខាតកងកម្លាំង ខាតប្រេងចាក់មធ្យោបាយទៀតនោះឡើយ ៕