ចាត់ទុកថាជារឿងដ៏ភ្ញាក់ផ្អើល និងកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីអតីត សមាជិកម្នាក់របស់ក្រុមចម្រៀងនារី ឆូកូមីល(CHOCOMILQ)  បានចេញមុខបកស្រាយនៅក្នុងកម្មវិធី ដាកអាយដល(Dark Idol) អំពីរឿងដ៏ខ្មៅងងឹតនៅពីក្រោយវិថីសិល្បៈរបស់ខ្លួន។ អតីតសមាជិក ក្រុមចម្រៀងម្នាក់នោះមានឈ្មោះថា អ៊ុអិដា អាយ៉ាម៉ិ (Ueda Ayami) គិតមកដល់ពេលនេះនាងមានអាយុ 26 ឆ្នាំហើយ។ យ៉ាងណាមិញទស្សនិកជនដែលបានចូលរួមនៅក្នុងកម្មវិធីនោះ មានការស្លុតចិត្តជាខ្លាំង បន្ទាប់ពីនាងបានបង្ហើបប្រាប់ពីរឿងដ៏អាម៉ាស់របស់ខ្លួន អំឡុងពេលនៅជាសមាជិកក្នុងក្រុមចម្រៀង ឆូកូមីល(CHOCOMILQ) នៅចន្លោះឆ្នាំ 2013 ដល់ 2015 ពោលគឺនាងធ្លាប់ត្រូវបានបង្ខំលះបង់ខ្លួនប្រាណ នៅជាមួយ Music Producer ជាច្រើនដង ក្នុងវ័យប្រហែលជា 15 ឆ្នាំ។ នាងបានរៀបរាប់យ៉ាងដូច្នេះថា “មាន Music Producer ល្បីឈ្មោះម្នាក់ មានឈ្មោះជាអក្សរកាត់ P, គេតែងតែថតសម្លេងរហូត ដល់ម៉ោង 4 ភ្លឺ ហើយគេតែងតែតេរកខ្ញុំឱ្យចូលទៅបន្ទប់ថតសម្លេងនោះជាច្រើនដងក្នុងមួយសប្តាហ៍។ ជាការពិតណាស់ រាល់ពេលដែលខ្ញុំចូលទៅគឺត្រូវបានគេចាប់បង្ខំនាង មូលហេតុដែលខ្ញុំព្រមធ្វើរឿងបែបនេះ ក៏ព្រោះតែចង់ឱ្យក្រុមរបស់ខ្ញុំបន្តដំណើរទៅមុខទៀត ហើយខ្ញុំបានត្រឹមតែគិតថា នេះមែនទេគឺជាពិភពលោកពិត របស់មនុស្ស” ។

បន្ទាប់ពីកម្មវិធីនេះបានចាក់ផ្សាយរួច ធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសជប៉ុន បានធ្វើការស្វែងរក Music Producer ដែលមានឈ្មោះជាអក្សរកាត់ P ម្នាក់នោះ ថាជាអ្នកណា? ព្រោះពួកគេចង់ដឹងថា ហេតុអ្វីបានជាហ៊ានប្រព្រឹត្តអំពើដ៏គួរឱ្យស្អប់ខ្ពើមបែបនេះ ៕