រាជធានីភ្នំពេញ ៖ 

ឯ.ឧ ជួន ណារិន ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់ជាច្រើននាក់ បានធ្វើការឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង កាលពីល្ងាចថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៤ ដែលមានទីតាំងក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដើម្បីរកចាប់ខ្លួនក្រុមជនសង្ស័យមួយក្រុម ជិះរថយន្តចំនួន០២គ្រឿង មួយគ្រឿងម៉ាក ford និង មួយគ្រឿងទៀតម៉ាក ឡង់គ្រីស័រ ទៅធ្វើសកម្មភាពបុករថន្តម៉ាក មែកស្សឺរដេស ហើយបាញ់ស្រោច ដោយបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់បាត់បង់ជីវិត បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ រួចហើយបានចាប់ពង្រត់បុរសជនជាតិចិនម្នាក់យកទៅបាត់ស្រមោល កាលពីយប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោរ រាជធានីភ្នំពេញ យ៉ាងសាហាវដូចក្នុងរឿងកុនហុងកុងនោះ។

តាមប្រភពដដែល បានប្រាប់ឱ្យដឹងថានាល្ងាចទី២៨នោះដែរ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់អំពីសំណាក់លោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការឡោមព័ទ្ធនៅទីតាំងផ្ទះវីឡាមួយកន្លែងខាងលើ ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ តែជាលទ្ធផល គឺមិនត្រូវបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យណាម្នាក់បានឡើយ ហើយ ប្រតិបត្តិការ ក៏កំពុងតែធ្វើឡើងយ៉ាងក្តៅគគុកបន្តទៀតផងដែរ ៕