ក្រុមសង្គ្រោះបន្ទាន់នៅរដ្ឋ អាឡាស្កា បានព្រមានពីការរអិលបាក់ដីបន្ថែមទៀត និងជម្លៀសប្រជាជនចេញពីតំបន់ បន្ទាប់ពីការបាក់ដីកាលពីថ្ងៃអាទិត្យ ទី25 ខែសីហា បានសម្លាប់ជិវិតមនុស្សម្នាក់ 3 នាក់ផ្សេងទៀតរងរបួស និងបំផ្លិចបំផ្លាញលំនៅដ្ឋានរាប់សិបខ្នង។ យោងតាមមន្ត្រីសង្គ្រោះបន្ទាន់ លំនៅដ្ឋានប្រមាណ 5 ខ្នង រងការខូចខាតធ្ងន់ធ្ងរ ហើយបច្ចុប្បន្តប្រជាជនដែលរស់នៅក្នុងលំនៅដ្ឋានរាប់សិបខ្នងផ្សេងទៀត ត្រូវបានជម្លៀសចេញ។ គួរបញ្ជាក់ផងដែរថា ការបាក់ដីនេះកើតឡើង ក្នុងរយៈពេលតិចជាង 3 សប្តាហ៍បន្ទាប់ពីលំនៅដ្ឋានប្រមាណ 100 ខ្នងនៅទីក្រុង ជូនណូ រដ្ឋអាឡាស្កានេះ រងការបំផ្លិចបំផ្លាញ ដោយទឹកជំនន់ផ្ទាំងទឹកកក ដែលជាបាតុភូតកាន់តែកើនឡើងញឹកញាប់ យោងតាមការប្រែប្រួលអាកាសធាតុ ។