ខេត្តត្បូងឃ្មុំ ៖
រថយន្តសាំយ៉ុងដឹកឈើអារ បើកធ្លាក់ផ្លូវក្រឡាប់ផ្ងាជើង ត្រូវកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើមេមត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកមេមត់ និងកម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាប ។
ហេតុការណ៍នេះ ស្ថិតនៅចំណុចភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោងជិត ១០ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ។
លោក សួ ដាវី នាយផ្នែករដ្ឋបាលព្រៃឈើមេមត់ បានបញ្ជាក់ឲ្យដឹងថាមានរថយន្ត១ គ្រឿង ពណ៌ស្លែ គ្មានស្លាកលេខ ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នូវឈើអារចម្រុះប្រភេទ តែនៅមិនទាន់វាស់រាប់ រីឯម្ចាស់រថយន្តដឹកបទល្មើស ឈ្មោះ ដេវីត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
បច្ចុប្បន្ន វត្ថុតាងរថយន្ត និងឈើអារ បាននាំយកមករក្សាទុកនៅបរិវេណស្នាក់ការផ្នែក រដ្ឋបាលព្រៃឈើមេមត់ កាលពីវេលាម៉ោង ដប់ប្រាំពីរ និងម្ភៃនាទី ថ្ងៃខែឆ្នាំដដែលដើម្បីអនុវត្តនីតិវិធីបន្ត ៕