រាជធានីភ្នំពេញ ៖ 

យោងតាមផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៣:០០នាទីទាបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើឃាត់ខ្លួនក្រុមក្មេងទំនើង កំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណ: ស្ថិតនៅលើផ្លូវបេតុងស៊ូកាណូ២ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនចំនួន១២នាក់ និង ម៉ូតូ ចំនួន០៥គ្រឿង ។

១-ឈ្មោះ អ៊ូ រ៉េនជូ ភេទប្រុស ស្នាក់នៅ ផ្ទះជួល សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មុខរបរ សិស្ស។

២-ឈ្មោះ រិទ្ធ ឆៃយ៉ា ភេទប្រុស ស្នាក់នៅ ផ្ទះលេខ៥២ សង្កាត់ខ្មែរលើ ខណ្ឌព្រែកព្នៅ មុខរបរ សិស្ស។

៣-ឈ្មោះ ស៊ុន សុភក្រ្តា ភេទប្រុស ស្នាក់នៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌសែនសុខ មុខរបរ សិស្ស។

៤-ឈ្មោះ ស៊ីម ផល្លីស ភេទប្រុស ស្នាក់នៅ ស្រុក កងពិសី ខេត្តកំពង់ស្ពឺ មុខរបរ ចុងភៅ។

៥-ឈ្មោះ ស៊ិន ពេជ្រ ឧត្តម ភេទប្រុស ស្នាក់នៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរ សិស្ស។

៦-ឈ្មោះ ជា សុខវី ភេទប្រុស ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ លក់ដូរ។

៧-ឈ្មោះ ណា វ៉ាន ភេទប្រុស ស្នាក់នៅ សង្កាត់ពូទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរ លក់ដូរ។

៨-ឈ្មោះ វណ្ណា ដាវីត ភេទប្រុស ស្នាក់នៅ សង្កាត់ព្រែកព្នៅ ខណ្ឌឬស្សីកែវ មុខរបរ នៅផ្ទះ។

៩-ឈ្មោះ មុនី ឬទ្ធីរាជ ភេទប្រុស ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ សិស្ស។

១០-ឈ្មោះ វ៉ាន់ ហុកឡេង ភេទប្រុស ស្នាក់នៅ ភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ សិស្ស។

១១-ឈ្មោះ គង់ សម្បត្តិ ភេទប្រុស ស្នាក់នៅ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ មុខរបរ លក់ដូរ។

១២-ឈ្មោះ យុាំង រតន:សំបូ ភេទប្រុស ស្នាក់នៅ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ នៅផ្ទះ។

បច្ចុប្បន្នម៉ូតូខាងលើសមត្ថកិច្ចបានដកហូតរក្សាទុកជាបណ្ដោះអាសន្នរយៈពេល ៣ខែ៕