ខេត្តកណ្តាល ៖
សមត្ថកិច្ចភ្នែកមុត រួមផ្សំនិងបទពិសោធន៍ការងារ ដោយគ្រាន់តែមានការសង្ស័យ ក៏ហៅឆែកត្រួតពិនិត្យ គឺពិតជារកឃើញនូវសារធាតុញៀនដែលជនសង្ស័យរក្សាទុកប្រើប្រាស់និងជួញដូរដោយខុសច្បាប់ និងបានឃាត់ខ្លួនគ្នីគ្នាបានចំនួនពីរនាក់ ក្នុងចំណោមបក្ខពួក៣នាក់ កាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៨ខែសីហាឆ្នាំ២០២៤ នៅចំណុចផ្លូវរទេះចាស់ ក្បែរផ្លូវជាតិលេខ01 ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង០៣ នាក់៖ ទី១-ឈ្មោះ រិន សូណា ហៅ(ឃុន) ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន),ទី២-ឈ្មោះ សាន ឈឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ដែលអ្នកទាំងពីរមានមុខរបរជាកម្មករ ហើយវិជ្ជមាននូវសារធាតុញៀនទាំងពីរនាក់ និងមានទីលំនៅជាមួយគ្នាក្នុង ភូមិឃុំកើតហេតុ ។ ទី៣.ឈ្មោះ ថន សុផល ភេទប្រុសអាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល រត់គេចខ្លួន ។
ចំពោះវត្ថុតាងចាប់យករួមមាន៖- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០៦កញ្ចប់តូចស្មើនិង០,២៨ (សូន្យក្បៀស២) ក្រាម - ទូរស័ព្ទដៃចុចពិលចំនួន០១ គ្រឿង- កែវសម្រាប់ជក់ថ្នាំញៀនចំនួន០១- ដែកកេះចំនួន០២ និងបារីម៉ាកហេរ៉ូចំនួន ០១កញ្ចប់ ។ ករណីនេះ ផ្នែកជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕