នាថ្ងៃអង្គារ ទី20 ខែសីហានេះ កោះតៃវ៉ាន់ បានបាញ់សាកល្បងគ្រាប់មីស៊ីលពីដីទៅអាកាស នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អំឡុងពេលទស្សនកិច្ចទៅកាន់ទីតាំងឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះនេះ។

 យោធាកោះតៃវ៉ាន់ បានបាញ់សាកល្បងគ្រាម់មីស៊ីល ស្កាយ បូ ធ្រី (Sky Bow III) និង ផេតថ្រយ (Patroit) ដែលផលិតដោយសហរដ្ឋអាមេរិក ខណៈដែលនាវាចម្បាំង បានបាញ់គ្រាប់មីស៊ីល រីម 66 (RIM-66) ចេញពីមូលដ្ឋាន ជូប៉េង (Jiupeng) ក្នុងតំបន់ ភីងតុង (Pingtung) របស់កោះតៃវ៉ាន់។ គួរបញ្ជាក់ផងដែរថា មូលដ្ឋាន ជូប៉េង ក៏ជាទីតាំងដែលអ្នកអភិវឌ្ឍអាវុធរបស់កោះតៃវ៉ាន់ បានបាញ់សាកល្បងប្រភេទកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ដូចជា ស៊ុង ហ្វេង ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគ្រប់គោលដៅនៅក្នុងប្រទេសចិន ។