យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីតាលី បានរាយការណ៍ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ខណៈដែលមនុស្សម្នាក់បានស្លាប់ និង 6 នាក់ទៀតបាត់ខ្លួន បន្ទាប់ពីកប៉ាល់ទំនើបមួយគ្រឿង ដែលរងការវាយប្រហារដោយខ្យល់គួចខ្លាំង បានលិចបាត់នៅឆ្នេរសមុទ្រនៃកោះ ស៊ីស៊ីលី។
ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ទំនើបមួយគ្រឿង ដែលមានប្រវែង 56 ម៉ែត្រ និងមានអ្នកដំណើរចំនួន 22 នាក់ បានលិចអំឡុងពេលដែលរងការវាយប្រហារដោយខ្យល់ព្យុះ ហើយសមាជិកនាវិកម្នាក់ និងអ្នកដំណើរ 6 នាក់ដែលមានសញ្ជាតិអង់គ្លេស អាមេរិក និងកាណាដា បានបាត់ខ្លួន និង 8 នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ ។