រាជធានីភ្នំពេញ ៖
សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេសាបនៅក្បែរសណ្ឋាគារសុខាក្នុងភូមិទី១ (ក្បាលជ្រោយ) ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤បន្ទាប់ពីធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួនពីលើសាឡាងនៅកំពង់ដ អរីយក្សត្រ(ក្រោយសណ្ឋាគាកាំបូឌីយ៉ាណា)។ សពបុរសរូបនោះឈ្មោះ ខែត សម្បត្តិអាយុ៤១ឆ្នាំមានលំនៅម្តុំផ្សារអូរឬស្សីក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមស្ត្រីជាប្រពន្ធបា នឱ្យដឹងថាប្តីរបស់គាត់បានលោតទឹកសម្លាប់ខ្លួនពីលើសាឡាងបន្ទាប់ពីមានទំនាស់គ្នា កាលវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២៤។នៅយប់នោះ រូបគាត់និងប្ដី ព្រមទាំងកូនតូច បានធ្វើដំណើរមកញ៉ាំអីនៅក្នុងសង្កាត់ជ្រោយចង្វារ នឹងផឹកស្រវឹង គាត់ក៏បាននាំគ្នាជិះសាឡាងត្រឡប់ទៅភ្នំពេញ នៅពេលធ្វើដំណើរជិតដល់ច្រាំង ស្រាប់តែប្ដីរបស់គាត់ក៏បានលោតទឹកសម្លាប់តែម្តង។
តាមស្ត្រីជាប្រពន្ធ ឲ្យដឹងទៀតថា កន្លងម ករូបគាត់ពីរនាក់ប្ដីប្រពន្ធ តែងតែមានទំនាស់ទាស់ទែងគ្នាដោយសារតែប្ដីប្រចណ្ឌ មិននឹកស្មានថាប្តីគិតខ្លី លោតទឹកសម្លាប់ខ្លួនពីលើសាឡាងបែបនេះ។
តាមព័ត៌មានឲ្យដឹងថាបន្ទាប់ពីលោតទឹកសម្លាប់ខ្លួនលិចបាត់ ស្ត្រីជាប្រពន្ធ ក៏បានស្វែងរកសពប្ដី តែពុំឃើញ ស្រាប់តែរំលងបាន២យប់ នៅវេលាព្រឹកថ្ងៃទី២១ខែសីហានេះ បានទទួលដំណឹងថា មានសាកសពអណ្ដែត ក៏ធ្វើដំណើរមកមើលទើបដឹងថា ជាប្ដីរបស់គាត់ដែលបានលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃមុន។