វត្ថុ ដ៏កម្រពីតារាចម្រៀង និងតារាភាពយន្តជាច្រើនរូប រួមទាំងចិញ្ចៀនមាសរបស់តារាចម្រៀងជនជាតិអាមេរិកដ៏ល្បី គឺលោក អែលវីស ប្រេសលី (Elvis Presley) នឹងត្រូវដាក់ឲ្យដេញថ្លៃនៅចុងសប្តាហ៍នេះ។ ក្នុងចំណោមវត្ថុជាច្រើន ក្នុងនោះរួមមានចិញ្ចៀនមាសពិសេសចំនួន 2 វង់ របស់តារាចម្រៀង អែលវីស ដែលត្រូវបានគេប៉ាន់ស្មានថា នឹងដាក់ដេញថ្លៃក្នុងតម្លៃ ចាប់ពី 35.000 ដុល្លារ ដល់ 60.000 ដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា គ្រឿងអលង្ការរបស់តារាចម្រៀង អែលវីស ដែលទទួលមរណភាពកាលពីខែសីហា ឆ្នាំ 1977 "នៅតែជាវត្ថុដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតមួយនៅលើផែនដី" ខណៈដែលការដេញថ្លៃតាមប្រពន្ធ័អ៊ីនធឺណិត នឹងត្រូវឡើងនៅថ្ងៃសៅរ៍ ទី31 ខែសីហាខាងមុខនេះ ។