ការកើនឡើងនៃបរិមាណផ្លែឈើវៀតណាមត្រូវបានគេរំពឹងថា នឹងក្លាយជាចំណីអាហារ បរិភោគអាហាររបស់ជនជាតិចិន ដោយមានផ្លែទុរេននាំមុខគេ។ ចាប់តាំងពីប្រទេសចិន បាន អនុម័តការនាំចូលទុរេនវៀតណាមស្រស់នៅក្នុងខែសីហាឆ្នាំ 2022 មក ផ្លែឈើបានហូរចូល ទីផ្សារចិន ហើយកំពង់ផែ (ហេគូ) Hekou នៅតាមព្រំដែនចិន-វៀតណាម ក្នុងតំបន់ (ហេគូ) Hekou ខេត្ត (យូណាន) Yunnan ភាគនិរតីនៃប្រទេសចិន បានក្លាយជាបណ្តាញចែកចាយ ដ៏សំខាន់ ។ 

ទិន្នន័យផ្លូវការបង្ហាញថា ក្នុងឆ្នាំ 2023 វៀតណាមបាននាំចេញទុរេនជាង 490,000 តោនទៅកាន់ប្រទេសចិន ពោលគឺកើនឡើង 1,100 % ធៀបនឹងឆ្នាំមុន ដែល មានតម្លៃប្រហែល 2,1 ពាន់លានដុល្លារអាមេរិក។ អាជីវកម្មបន្តរីកចម្រើន នៅក្នុងឆមាសទី មួយ នៃឆ្នាំនេះ ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង 46 % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលឈានដល់តម្លៃជាង 1.2 ពាន់លានដុល្លារអាមេ រិក។ Han Tao បានបើកដំណើរការអាជីវកម្មនាំចូលផ្លែឈើនៅតំបន់ (ហេគូ) Hekou ក្នុងឆ្នាំ 2018 ឥឡូវនេះគាត់បានមានប្រសាសន៍ថា "យើងមានកុងតឺន័រប្រហែល 50 កំពុងដំណើរ ការ ហើយយើងគ្រោងនឹងដាក់ពង្រាយកុងតឺន័រសរុបចំនួន 300 ។ បច្ចុប្បន្ន កុងតឺន័រចំនួន 50 កំពុងដំណើរការពេញសមត្ថភាពគ្មានមួយណានៅទំនេរទេ" ។ ចំណែកអាជីវករលក់ផ្លែឈើក៏មើលឃើញពីសក្ដានុពលដ៏អស្ចារ្យក្នុងផលិតផលកសិកម្មផ្សេងទៀតដែរ ៕