រដ្ឋមន្ត្រីសុខាភិបាលប្រទេសកុងហ្គោ បាននិយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សង្ឃឹមថានឹងទទួលបានវ៉ាក់សាំងជម្ងឺ អុតស្វា លើកដំបូងរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីការសន្យាពីសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺនេះ។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នជាសកល នៃការផ្ទុះឡើងនៃជម្ងឺ អុតស្វា ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក ជាពិសេសនៅក្នុងប្រទេសកុងហ្គោ ដែលរហូតមកដល់ពេលនេះ មានករណីឆ្លងដល់ទៅប្រមាណ 16.700 ករណី និងករណីស្លាប់ប្រមាណ 500 ករណី ។