រាជធានីភ្នំពេញ ៖
តាមព័ត៌មានបឋមពីកន្លែងកើតហេតុ បានឲ្យដឹងថាខណៈវេលាម៉ោង០៩និង២៥នាទីព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២0២៤នេះ មានករណីអគ្គិភ័យមួយ បានកើតឡើងដោយភ្លើងកំពុងឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង នៅតាមបណ្តោយផ្លូវ វេងស្រេង ម្តុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហើយកម្លាំងមានសមត្ថកិច្ច កំពុងជួយអន្តរាគមន៍ពន្លត់ផងដែរ។ ចំពោះមូលហេតុនៃអគ្គិភ័យ និងទំហំនៃការខូចខាត គេ នៅពុំដឹងច្បាស់នៅឡើយទេ ខណៈពេលអណ្តាតភ្លើង កំពុងឆាបឆេះ។ ចំពោះព័ត៌មានលំអិត នឹងជម្រាបជូននៅពេលក្រោយ ៕