ខេត្តតាកែវ៖
យោងតាមផេកផ្លូវការរបស់អធិការនគរបាលស្រុកបាទី នៅថ្ងៃ០៩ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ចាកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប ឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ ដែលជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តស្រុកបាទី ជាពិសេសស្ថិតក្នុងភូមិ ចក-ពូនភ្នំ និងស្មៅខ្ញី ឃុំត្រពាំងសាប។
១/.ឈ្មោះ ម៉េង លាងភើម ហៅភើម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស)(ឃាត់ខ្លួន) ។
២/.ឈ្មោះ វ៉េង ដេវីត ហៅវីត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងឆក់កាបូបយ៉ាងសកម្មក្នុងមូលដ្ឋាន)(ឃាត់ខ្លួន) ។
៣/.ឈ្មោះ វឿន សុជាតិ ហៅជី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាលួច និងកាបូបយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស)(ឃាត់ខ្លួន) ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕