ខេត្តបាត់ដំបង ៖ 

មានអគ្គិភ័យមួយ បានឆាបឆេះតូបលក់អីវ៉ាន់០១ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ផ្ទះតូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ១០ម៉ែត្រX៧ម៉ែត្រ សាងសង់អំពីដែក ជញ្ជាំងស័ង្កសី ដំបូលប្រក់សង្ក័សី ដែលមានម្ចាស់ឈ្មោះ វឿន ផានិត ភេទប្រុស អាយុ ៣៧ឆ្នាំ និង ប្រពន្ធឈ្មោះ វុត វិត ភេទស្រី អាយុ ៣៨ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។ ជាមួយគ្នានេះ អីវ៉ាន់ក្នុងតូប ត្រូវបានអណ្តាតភ្លើង លេបត្របាក់ទាំងស្រុង ព្រមជាមួយនិងប្រាក់មួយចំនួន រីឯមូលហេតុនៃអគ្គិភ័យ កំពុងធ្វើការស្រាវជ្រាវ ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថាក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះ កម្លាំងស្រុកមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលបានព័ត៌មានយឺតពេល តែប្រជាពលរដ្ឋជិតខាង បានជួយគ្នាដងទឹកពន្លត់ ទើបគ្រប់គ្រងស្ថានភាពបានមិនឱ្យរាលដាលបន្តទៀត ៕