ខេត្តពោធិ៍សាត់ ៖
ជនជាតិចិនម្នាក់ បានធ្លាក់ពីលើអាគារជាន់ទី-៣ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ដែលករណីនេះ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា អាចលោតសម្លាប់ខ្លួន សង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត។ នេះបើតាមការបញ្ជាក់ពីលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។
លោក អធិការនគរបាល ឲ្យដឹងទៀតថាហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅចំណុចតំបន់សេដ្ឋកិច្ចពិសេស(MDS)នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោកអធិការបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ zhang Li (ចាង លី)ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ ។
ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានសហការចុះពិនិត្យដល់កន្លែងកើតហេតុ លើសាកសព និង សន្និដ្ឋានជាបឋមថា អាចបណ្ដាលមកពីមានវិប្បត្តិក្នុងគ្រួសារ ។ ក្រោយពេលធ្វើកំណត់ហេតុរួច សមត្ថកិច្ចនរគបាល បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕