ខេត្តតាកែវ ៖ 

បុរសម្នាក់ បើកម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន លុះដល់ចំណុចផ្លូវកោង ក៏រេទៅបុកបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។  ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣៥នាទី ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៤ នៅលើផ្លូវខេត្តលេខ១២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩-១០ ស្ថិតនៅក្នុងភូមិ ភ្នំតូច ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។   

ម៉ូតូម៉ាកហុងដា BC 150R ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 1KD-8366 បើកមកពីទិសខាងកើតទៅលិចដោយឈ្មោះ សៀន  វិចិត្ត ភេទប្រុស  អាយុ៣៤ឆ្នាំ មុខរបរ យោធិន (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ សិរីមានជោគ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ ។

ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងម៉ូតូ  ត្រូវបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវនិងបំពេញបែបបទតាមនិតិវិធី ៕