អំពើហឹង្សាបានផ្ទុះឡើងកាលពីថ្ងៃពុធ 28 សីហា នៅទីក្រុង (ប៊ុយណេ ស៊ែ) Buenos Aires រវាង ប៉ូលីសកុបកម្ម និងក្រុមអ្នកចូលនិវត្តន៍អាហ្សង់ទីន ដែលបានប្រមូលផ្តុំគ្នា ដើម្បីការពារសិទ្ធិចូលនិ វត្តន៍ពួកគេ ប្រឆាំងនឹងចេតនារបស់ប្រធានាធិបតី (ចាវីយឺ ម៉ាយលី) Javier Milei ក្នុងការវេតូកំណែ ទម្រង់សោធននិវត្តន៍ ដែលនឹងបង្កើនប្រាក់សោធននិវត្តន៍ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។ មន្ត្រីប៉ូលិសកុប្បកម្មបានវាយអ្នកតវ៉ាដោយដំបង ខណៈដែលពួកគេបានរុញច្រាន នៅក្នុងការហែ ក្បួន នៅជិតសភាជាតិ។ លោក (ម៉ាយលី) Milei បានប្រកាសពីផែនការក្នុងការវេតូកំណែ ទម្រង់ ប្រាក់សោធននិវត្តន៍ដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ 22 សីហា ដោយព្រឹទ្ធសភា នៅក្នុងការ ផ្លាស់ប្តូរដែលទំនងជាពង្រីកការបែកបាក់ដែលកំពុងបន្តរវាងមេដឹកនាំសេរីនិយមនិងសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ។
ចំណែកព្រឹទ្ធសភាបានយល់ព្រមយ៉ាងលើសលប់ ក្នុងការដំឡើង ប្រាក់សោធននិវត្តន៍ស្របតាមអតិផរណាដល់ទៅបីខ្ទង់ដ៏អាក្រក់បំផុតរបស់ប្រទេសនេះ គឺជាវិធាន ការមួយដែលអាចប្រថុយនឹងសមតុល្យសារពើពន្ធដ៏តឹងរឹងដែលជំរុញដោយលោក (ម៉ាយលី) Milei ។ ការិយាល័យរបស់លោក (ម៉ាយលី) Milei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ បណ្តាយសង្គម (អិច) X ថា "គោលបំណងតែមួយគត់ របស់ច្បាប់ គឺដើម្បីបំផ្លាញកម្មវិធីសេដ្ឋកិច្ច របស់រដ្ឋាភិបាល" ព្រោះវានឹងតម្រូវឱ្យចំណាយបន្ថែម 1.2% នៃផលិតផលក្នុងស្រុកសរុប ៕