រាជធានីភ្នំពេញ ៖ 

ព្រះសង្ឍមួយអង្គជាជនដៃដល់ ដែលបានយកកន្ត្រៃចាក់ និងយកដុំថ្មវាយបន្ថែមយ៉ាងសាហាវទៅលើនារី ជាជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាមនៅក្នុងវត្តថាន់ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រោះតែរឿងប្រច័ណ្ឌនោះ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ យប់ថ្ងៃដដែលនៅច្រកព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាពរួចហើយ  ប្រុងរត់គេចភៀសខ្លួនទៅប្រទេសថៃនោះ ។

ព្រះសង្ឃជាជនដៃដល់ ដែលកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននេះ មានព្រះនាម ហឿន វាសនា អាយុប្រហែល ៣០ឆ្នាំ ជាព្រះសង្ឃ គង់វត្តថាន់ មានស្រុកកំណើត ក្នុងស្រុកមេសាង ខេត្ត ព្រៃវែង។ ចំណែកឯនារីរងគ្រោះមានឈ្មោះ  សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល ១៨ឆ្នាំ មុខរបរសិស្សសាលាវិទ្យាល័យបញ្ញាសាស្ត្រ ស្នាក់នៅជាមួយជីដូន ជាដូនជីក្នុងបរិវេណវត្តថាន់ មានស្រុកកំណើតខេត្តសៀមរាប បច្ចប្បន្នកំពុងសំរាលព្យាបាលនៅមន្ទីរពេទ្យ ។

បើតាមប្រភពពីពលរដ្ឋនៅក្បែរវត្ត បានប្រាប់ឱ្យដឹងថា ព្រះសង្ឃជាជនដៃដល់ខាងលើ និងនារីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នារយ:ប្រហែល២ឆ្នាំមកហើយ។ មុនកើតហេតុ កាលពីព្រឹកកើតហេតុ ដោយនារីរងគ្រោះបានជិះម៉ូតូម៉ាកToday ពណ៌ក្រហម ពាក់ស្លាក់លេខសៀមរាប1AC-8670 ចេញទៅរៀនចេញពីផ្ទះស្នាក់នៅ បានប្រហែលជា១០០ម៉ែត្រ មកដល់កែងព្រះវិហាវត្តថាន់ ព្រះសង្ឃជាជនដៃដល់ក៏ស្ទុះចេញមកស្ទាក់ផ្លូវ និងយកន្រ្តៃចាក់ទៅលើនារីរងគ្រោះជាច្រើនកន្លែង រួចយកដុំថ្មវាយបន្ថែម បណ្ដាលឲ្យរងរបួសធ្ងន់ដេកសន្លប់ក្នុងថ្លុកឈាម ត្រូវបានប្រជាពលរដ្ឋ ឃើញហៅរថយន្តសង្រ្គោះបន្ទាន់ដឹកនារីរងគ្រោះយកទៅជួយសង្រ្គោះភ្លាមៗ ចំណែកឯព្រះសង្ឃ ជាជនដៃដល់រត់គេចខ្លួនបាត់ស្រមោលនោះ ។

លុះមកដល់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៤នេះព្រះសង្ឃជាជនដៃដល់ ត្រូវបានចាប់ផ្សឹករូចហើយ និងឃុំខ្លួនជាបណ្តោះអាសន្ននៅស្ងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៅទៀតផងដែរ ៕