ប្រទេសម៉ិកស៊ិក
លោកស្រី ខ្លូឌីយ៉ា សេនបូម (Claudia Sheinbaum)ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ិកស៊ិក បានជួបជាមួយសមាជិកសំខាន់ៗរបស់គណបក្ស ម៉ូរ៉េណា (MORENA)របស់លោកស្រី ឥស្សរជននយោបាយ និងអ្នកគាំទ្រនៅក្នុងរដ្ឋធានីម៉ិកស៊ិកកូកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអបអរសាទរជ័យជំនះដែលលោកស្រីបានក្លាយជាប្រធានា ធិបតីស្ត្រីដំបូងគេរបស់ប្រទេសនេះ ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ តុលាការស្តីពីការបោះឆ្នោតក្នុងប្រទេសម៉ិកស៊ិកបានប្រកាសជាផ្លូវការថា លោកស្រី ខ្លូឌីយ៉ា សេនបូម (Claudia Sheinbaum) គឺជាអ្នកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ិកស៊ិកកាលពីខែមិថុនាកន្លងទៅ ។
អតីតអភិបាលក្រុងម៉ិកស៊ិកកូ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី 1 ខែតុលាខាងមុខនេះបានសន្យាក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាអបអរសាទរជ័យជំនះរបស់លោកស្រីថាលោកស្រីនឹងមិនដំឡើងថ្លៃប្រេងឥន្ធនៈទេ ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញនិងដំឡើងប្រាក់ឈ្នួលអប្បបរមា ។
លោកស្រី សេនបូម ដែលនឹងក្លាយជាស្ត្រីដំបូងគេក្នុងការគ្រប់គ្រងប្រទេសម៉ិកស៊ិកនោះបានសន្យាថានឹងដោះស្រាយបញ្ហាអំពើហិង្សាលើស្ត្រីនិងពង្រឹងគោលដៅគ្មាននិទណ្ឌភាព លោកស្រីនឹងធ្វើជាប្រធានាធិបតីនៃប្រទេស ម៉ិកស៊ិក សម្រាប់អាណត្តិឆ្នាំ 2024-2030 ៕