ខេត្តពោធិ៍សាត់៖
ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយរវាងអ្នកជិះម៉ូតួ និង អ្នកបើកបររថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ បានប្រាប់ថារថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD 0763 បើកបរដោយឈ្មោះឡាយ ណុប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅពីលិច ឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកអ្នកជិះម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យភាគីជិះម៉ូតូស្លាប់ ភ្លាមៗនៅនិងកន្លែង។ រីឯ ម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J-6555 បើកបរដោយឈ្មោះ គី រ៉ាម៉ូ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីCO រស់នៅភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ន វត្ថុតាងក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំណែកសព ក្រោយធ្វើកំណត់ហេតុរួច បានប្រគល់ជូនសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕