រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសប្រេស៊ីល លោកស្រី ម៉ារីណា ស៊ីលវ៉ា(Marina Silva) បានថ្លែងកាលពីថ្ងៃអង្គារទី២០ ខែសីហាថា បញ្ហាអាទិភាពមួយក្នុងបញ្ហាចំណោមអាទិភាពរបស់កិច្ចប្រជុំនៃក្រុមប្រទេស ជី២០(G20) នាពេលខាងមុខនេះ គួរតែធានាថា សី   តុណ្ហភាពពិភពលោកមិនកើនលើសពី ១,៥ អង្សាសេ។

ក្នុងអំឡុងកិច្ចប្រជុំមួយត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស ជី២០ លោកស្រី ស៊ីលវ៉ា(Silva) បានព្រមានថា ការកើនឡើងសីតុណ្ហភាពអាចនាំឱ្យមានគ្រោះមហន្តរាយបរិស្ថានធ្ងន់ធ្ងរបន្ថែមទៀត ដូចជាទឹកជំនន់នៅក្នុងរដ្ឋ រីយ៉ូ ហ្គ្រង់ ដូ ស៊ុល (Rio Grande do Sul)និងភ្លើងឆេះព្រៃនៅតំបន់ដីសើម ប៉ង់តាណាល់ (Pantanal) របស់ប្រេស៊ីល ក៏ដូចជាគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃនៅតំបន់ព្រៃ អាម៉ាហ្សូន (Amazon) ជាដើម ។

នៅក្នុងរបាយការណ៍កាលពីខែមិថុនាកន្លងទៅ អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា ឥឡូវនេះមានឱកាស 80% ដែលយ៉ាងហោចណាស់មួយក្នុងចំនោម 5 ឆ្នាំខាងមុខនេះ នឹងសម្គាល់ឃើញថាជាឆ្នាំដំបូងដែឡមានសីតុណ្ហភាពជាមធ្យមកើនលើសពី ១,៥ អង្សាសេ លើសពីមុនកម្រិតឧស្សាហកម្ម ដែលវាកើនឡើងពី 66% កាលពីឆ្នាំមុន ៕