ប្រទេសថៃ ៖
នៅថ្ងៃសុក្រ ទី16 ខែសីហានេះ សភាតំណាងរាស្រ្តប្រទេសថៃ បានបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សភឿថៃ គឺលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រីទី 31 របស់ប្រទេសថៃ ជាមួយនឹងសម្លេងគាំទ្រ 319 សម្លេង និងសម្លេងប្រឆាំង 145 សម្លេង។ លោកស្រី ផែថុងថាន វ័យ ៣៧ ឆ្នាំ ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី និងស្ថាបនិកគណបក្សភឿថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ បន្ទាប់ពីលោក សេតថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញប្រទេសថៃ ចេញសាលក្រមដកតំណែងនាយករដ្ឋមន្ត្រី ជុំវិញករណីបំពានរដ្ឋធម្មនញ្ញ និងក្រមសីលធម៌ ។