ភ្នំពេញ ៖ 

លោក គុយ វ៉ាត ដែលគេស្គាល់ថាជាថៅកែហាងដ៏ល្បីឈ្មោះមួយ យីហោ «Park Café» និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០២៤ ពីបទពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកស្អុយរាប់លានដុល្លារ ។ 

ការចាប់ខ្លួននេះ  បន្ទាប់ពីមានពាក្យបណ្តឹងប្រឆាំងនិងលោក ចំពោះការចោទប្រកាន់ពាក់ ព័ន្ធនិងការចេញស្អែកស្អុយនិងការឆបោកផ្សេងទៀត។ នេះបើតាមនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ ។ លោក គុយ វ៉ាត នឹងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ជាមួយគ្នានេះដែរ បើតាមសេចក្តីប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថាលោក គុយ វ៉ាត ដែលត្រូវចាប់ខ្លួនរឿងចេញសែកស្អុយរាបលានដុល្លារនេះ មិនមានងារជាឧកញ៉ាទេ ៕