ចាប់ខ្លួនស្ថាបនិកកម្មវិធី តេលេហ្រ្កាម (Telegram) លោក ផាវែល ឌូរូហ្វ (Pavel Durov) នៅអាកាសយានដ្ឋានបារាំង

International • August 26, 2024
ចាប់ខ្លួនស្ថាបនិកកម្មវិធី តេលេហ្រ្កាម (Telegram) លោក ផាវែល ឌូរូហ្វ (Pavel Durov) នៅអាកាសយានដ្ឋានបារាំង

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសប្រទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃអាទិត្យ ទី25 ខែសីហាថា ស្ថាបនិកកម្មវិធី តេលេហ្រ្កាម (Telegram) លោក ផាវែល ឌូរូហ្វ (Pavel Durov) ត្រូវបានប៉ូលិសប្រទេសបារាំងចាប់ខ្លួន នៅអាកាសយានដ្ឋានក្រៅទីក្រុងប៉ារីសកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ជុំវិញការចោទប្រកាន់លើករណីពាក់ព័ន្ធនឹងការមិនសហការជាមួយការអនុវត្តច្បាប់របស់ប្រទេសបារាំង។ លោក ឌូរូហ្វ រងការចោទប្រកាន់លើករណីពាក់ពន្ធ័នឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការក្លែងបន្លំ និងការលាងលុយកខ្វក់ ដែលអាចឲ្យលោកប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ 20 ឆ្នាំ។ គួរបញ្ជាក់ផងដែរថា កម្មវិធី តេលេហ្រ្កាម ត្រូវបានបង្កើតឡើងដោយលោក ឌូរូហ្វ កាលពីឆ្នាំ 2013 កម្មវិធីផ្ញើសារនេះ មានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំងទូទាំងពិភពលោក ជាពិសេសប្រទេសរុស្ស៊ីផ្ទាល់ ហើយក៏បានក្លាយជាប្រភពព័ត៌មានដ៏សំខាន់អំឡុងពេលនៃការផ្ទុះឡើងនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។







x Enlarged Image