មនុស្ស 22 នាក់ស្លាប់ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងប្រទេសរុស្ស៊ី

International • September 02, 2024
មនុស្ស 22 នាក់ស្លាប់ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងប្រទេសរុស្ស៊ី

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋប្រទេសរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី1 ខែកញ្ញាថា មិនមានអ្នកនៅរស់រានមានជិវិតនោះទេ បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឧបទ្វីប កាមឆាត់កា (Kamchatka) របស់ប្រទេសរុស្ស៊ី។ ឧទ្ធម្ភាគចក្រ មី 8ធី (Mi 8T) ដែលមានផ្ទុកមនុស្ស 22 នាក់ បានហោះចេញពីមូលដ្ឋានក្បែរនោះ និងត្រូវបានធ្លាក់ភ្លាមៗដោយគ្មានមូលហេតុ។ គួរបញ្ជាក់ផងដែរថា ឧបទ្វីប កាមឆាត់កា ដែលមានចម្ងាយប្រមាណ 7100 គីឡូម៉ែត្រ ពីទីក្រុងមូស្គូ រងការវាយប្រហារដោយព្យុះស៊ីក្លូនកាលពីចុងសប្តាហ៍ ដែលបង្កជាខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។







x Enlarged Image