ខេត្តកណ្តាល ៖
នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃឹម សំភារ អភិបាលនិងជាគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានដឹកនាំមន្ត្រីនិងកម្លាំងក្រោមឱវាទ ចុះបង្ក្រាបផ្ទះលេងល្បែងអនឡាញមួយកន្លែង ដែលមានឈ្មោះ 77 internet ស្ថិតនៅក្នុងភូមិតាខ្មៅ ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ការចុះបង្ក្រាបទីតាំងផ្ទះលេងល្បែងអនឡាញដោយគ្មានច្បាប់អនុញ្ញាតិនេះ ជាលទ្ធផល៖ បានឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់ ដែលជាអ្នកចាត់ចែងរៀបចំបើកលេងល្បែងអនឡាញនេះ និងដកហូតនូវឧបករណ៍ដែលបំរើដល់ការលេងល្បែងស៊ីសងតាមអនឡាញមានដូចជា កុំព្យូទរ័ចំនួន ចំនួន២០គ្រឿង, កាមេរ៉ាចាប់រូបភាពចំនួន១០គ្រឿង ព្រមទាំងឧបករណ៍ជាច្រើនផ្សេងទៀត ។
លោកអភិបាលនិងជាគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបញ្ជាក់បន្ថែមថាទីតាំងបើកល្បែងស៊ីសងអនឡាញ 77intelnet ក៏ជាកន្លែងភ្នាល់ចាក់បាល់ដ៏ធំមួយ នៅក្រុងតាខ្មៅផងដែរ ហើយកន្លែងខាងលើនេះ ពី១ថ្ងៃទៅ១ថ្ងៃ អ្នកញៀនល្បែងពពាក់ពពូនមិនចេះដាច់ ដោយទីតាំងបើកលេងល្បែងខាងលើនេះ ខំលាក់កំបាំងដោយបិទទ្វារផ្ទះដោយបង្ហើបចូលបានតែខ្លួនមួយប៉ុណ្ណោះ តែក៏មិនអាចកំបាំងភ្នែក គណៈបញ្ជាការឯកភាពបានឡើយ ៕