នៅសាលាមត្តេយ្យមួយកន្លែងក្នុងទីក្រុងឌូបៃ កុមារតូចៗ ត្រូវបានស្វាគមន៍ដោយសុន ខយន្ត និងគ្រឿងបច្ចេកវិទ្យាទំនើបៗផ្សេងទៀត ដែលជាផ្នែកមួយនៃវិធីសាស្រ្តអប់រំ ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាឆ្លាតវៃ ជាមួយនឹងកម្មវិធីសិក្សាបែបប្រពៃណី ។ កុមារទាំងអស់ បានចាប់ផ្តើមការសិក្សារជាមួយប្រពន្ធ័ឆ្លាតវៃ AI បូករួមនឹងកម្មវិធី និងសកម្មភាពជាច្រើន ខណៈដែលអំឡុងពេលសិក្សារ បច្ចេកវិទ្យាទំនើបត្រូវបានប្រើប្រាស់ដើម្បីបណ្តុះគំនិតរបស់ពួកគេ។ នាយកប្រតិបត្តិនៃសាលាមត្តេយ្យនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពរវាងការអប់រំបែបបុរាណ និងការបញ្ចូលបច្ចេកវិទ្យាទំនើប ដោយថា បញ្ញាសិប្បនិម្មិត ឬ AI នេះ មិនមែនជាមូលដ្ឋានសម្រាប់រៀន និងផ្តល់ចំណេះដឹងនោះទេ ប៉ុន្តែវាជួយបង្កើនភាពច្នៃប្រឌិត និងគំនិតរបស់កុមារ ហើយពួកគេអាចយកចំណេះដឹងនោះ ទៅអនុវត្តនៅក្នុងជិវិតពិត ។
គួរបញ្ជាក់ផងដែរថា ការរួមបញ្ជូលប្រពន្ធ័ឆ្លាតវៃ AI ទៅក្នុងកម្មវិធីសិក្សារក្នុងសាលាមត្តេយ្យមួយនេះ មិនមែនដាក់ឲ្យដំណើរការ Free នោះទេ ខណៈដែលតម្លៃសិក្សារប្រចាំឆ្នាំ គឺប្រមាណដល់ទៅ 21.780 ដុល្លារអាមេរិកឯណោះ ។