បើនិយាយពី អាំ ផាត់ឆារ៉ាផា ច្បាស់ណាស់ថាមហាជនភាគច្រើននឹងចាំអត្តចរិតកាចឆ្នាស់របស់នាងដែលបានដើរតួជានាងពៀរនៅក្នុងខ្សែភាពយន្តភាគថៃរឿង “គំនុំព្យាបាទ” ជាក់ជាមិនខាន មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងជាតារាស្រីចាស់វស្សាប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 7 ថៃថែមទៀតផងហើយក្រៅពីអាជីពជាតារាសម្តែងដ៏មមាញឹកហើយនោះ នាងក៏ជាអ្នកជំនួញវ័យក្មេងមួយរូបផងដែរ ។
ដោយឡែកកាលពីពេលថ្មីៗនេះ អាំ ផាត់ឆារ៉ាផា បានឡាយនិយាយលេងជាមួយមិត្តភ័ក្ត្រជិតស្និទ្ធិពីរនាក់ ដោយក្នុងអំឡុងពេលកំពុងជជែកលេងជាមួយគ្នានោះ តារាស្រីរូបនេះ បានបង្ហើបឱ្យដឹងថា រៀងរាល់យប់មុនពេលចូលគេង នាងត្រូវស្តាប់លឺសម្លេងរបស់គេជាមុនសិន ទើបអាចគេងលក់សុបិន្តល្អបាន។ ជាមួយគ្នានេះមហាជនអ្នកគាំទ្រក៏បានដាក់ការសង្ស័យភ្លាមៗថា ប្រហែលជាសង្សារថ្មីរបស់នាង ប៉ុន្តែបន្ទាប់ពីបានទស្សនាការឡាយចប់ទើបដឹងថា ពាក្យសម្តីរបស់ អាំ ផាត់ឆារ៉ាផា ដែលបាននិយាយមុននេះ គឺជាការធ្លាក់ក្នុងរណ្តៅស្នេហ៍លើតួអង្គប្រុសម្នាក់នៅក្នុងខ្សែភាពយន្តចិន ៕