រាជធានីភ្នំពេញ ៖
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទឹកសុទ្ធ១គ្រឿង ពុំដឹងថារវល់ងាកទៅណានោះទេ បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហ៊ីណូ ធុនធំ១គ្រឿងទៀត ដែលកំពុងឈប់ចាំភ្លើងស្តុប បណ្ដាលឲ្យខ្ទេចកាប៊ីនខ្លួនឯង រងរបួសអ្នកបើកបរ និងគាបជាប់ពីក្រោយរថយន្តហ៊ីណូ ។
ភ្លាមៗនោះ អ្នកបើកបររថយន្តហ៊ីណូ មិនបានដឹងឡើយ លុះពេលភ្លើងស្តុបលោតខៀវ ក៏បើកបន្តដំណើរទៅមុខ អូសរថយន្តកូរ៉េនោះទៅជាមួយ ហើយ ប្រជាពលរដ្ឋ ដេញតាមចំងាយជាង៥០០ម៉ែត្រ ទើបឃាត់បាននិងប្រាប់ ទើបអ្នកបើកបរ បានដឹងហើយឈប់ស្ងៀមនិងហួសចិត្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង ត្រង់ចំណុចភ្លើងស្តុបវត្ត អង្គត្រគៀត ក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់កន្លែងកើតហេតុ ហើយ បានឲ្យតំណាងភាគីទាំង ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ។ ចំណែកអ្នកបើករថយន្តកូរ៉េដឹកទឹកសុទ្ធ ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕