ទុសេ្សទូរទឹកកក បណ្តាលឲ្យឆេះផ្ទះនិងសម្ភារៈមួយចំនួន ខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ៥០០០ដុល្លារ

National • September 13, 2024
ទុសេ្សទូរទឹកកក បណ្តាលឲ្យឆេះផ្ទះនិងសម្ភារៈមួយចំនួន ខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ៥០០០ដុល្លារ

ខេត្តបាត់ដំបង ៖ 

ទុសេ្សទូរទឹកកក បង្កជាអគ្គិភ័យឆាបឆេះផ្ទះ០១ខ្នង នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យខាងលើនេះដែរ បណ្ដាលឲ្យឆេះខូចខាតសម្ភារៈមួយចំនួនរួមមាន៖

-ទូរទឹកកក០១គ្រឿង 

-ទូរកញ្ចក់ចំនួន០២ រួមជាមួយអីវ៉ាន់ចាប់ហួយមួយចំនួន គិតជាទឹកប្រាក់អស់ប្រហែល ៥០០០ដុល្លា(ប្រាំពាន់ដុល្លា) 

ចំណែកម្ចាស់ផ្ទះខាងលើដែលត្រូវអគ្គិភ័យឆាបឆេះ មានឈ្មោះ ជួន សាវឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ៕