ប្រធានអង្គការសុខភាពពិភពលោក ប្រកាសឲ្យពិភពលោក ជួយប្រទេសស៊ូដង់

International • September 09, 2024
ប្រធានអង្គការសុខភាពពិភពលោក ប្រកាសឲ្យពិភពលោក ជួយប្រទេសស៊ូដង់

ប្រធានអង្គការសុខភាពពិភពលោក លោក ថេតដ្រូស ហ្គីប្រ៊ីយេសូស (Tedros Ghebreyesus) បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការចូលរួមមិនទាន់គ្រប់គ្រាន់របស់ពិភពលោក ក្នុងការបញ្ឈប់វិបត្តិនៅក្នុងប្រទេសស៊ូដង់។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ទី8 ខែកញ្ញា លោក ហ្គីប្រ៊ីយេសូស បានប្រកាសជំរុញឲ្យពិភពលោក ងាកមកមើល ប្រទេសស៊ូដង់ដែលកំពុងរងគ្រោះដោយសង្រ្គាម ខណៈដែលបច្ចុប្បន្ត ជនស៊ីវិលក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សកាន់តែខ្លាំងឡើង ការផ្លាស់ទីលំនៅ និងការរាតត្បាតនៃជម្ងឺជាច្រើន បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមរវាងយោធាប្រទេសស៊ូដង់ និងយោធាគាំទ្ររហ័សប៉ារ៉ា អស់រយៈពេលជាង 17 ខែមកនេះ ។ 

ប្រធានអង្គការសុខភាពពិភពលោកបានបន្ថែមថា ប្រជាជនស៊ូដង់ប្រមាណ 25 លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់ប្រទេសស៊ូដង់ កំពុងប្រឈមនឹងវិបត្តិស្បៀងអាហារកម្រិតខ្ពស់ និងជម្ងឺរាតត្បាតផ្សេងៗ ដូចជាអាសន្នរោគ គ្រុនចាញ់ គ្រុនឈាម កញ្ជ្រឹល នឹងហានិភ័យនៃជម្ងឺ អុតស្វា ស្របពេលដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ ត្រូវបានដួលរលំដោយសារសង្រ្គាម ។








x Enlarged Image