រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសវេណេស៊ូអេឡា កំពុងប្រឈមនឹងការបិទដំណើរការ បន្ទាប់ពីការដាច់ចរន្តអគ្គិសនីចាប់តាំងពីថ្ងៃទី 12 ខែកញ្ញាសប្តាហ៍មុន ។ ការដាច់ចរន្តអគ្គិសនី តែងតែកើតឡើងជាញឹកញាប់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេសនេះ យោងតាមកង្វះការវិនិយោគ ការផ្អាកប្រតិបត្តិការ ដែលបង្កឲ្យមានការខ្វះខាតប្រេង។ គួរបញ្ជាក់ផងដែរថា រោងចក្រចម្រាញ់ប្រេងដែលមានឈ្មោះ អាមួយ (Amuay) នេះ មានសមត្ថភាពកែច្នៃប្រេងប្រមាណ 645.000 បារ៉ែលក្នុងមួយថ្ងៃ ។