ខេត្តបាត់ដំបង ៖

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទ បរ-ណ-រ៉ាវ ០៣ទីតាំងផ្សេងគ្នានៅក្នុងភូមិសាស្រ្ត ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៦និង០០ ថ្ងៃទី០៥. ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំង០៣ផ្សេងគ្នា ស្ថិតនៅចំណុចជំទាវម៉ៅ,ចំណុចខាងត្បូងបាតទន្លេសូត្រ និងចំណុចបាតទន្លេសូត្រ ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ ជាលទ្ឋផល សមត្ថកិច្ចដកហូតបាន ឡុកចំនួន០៦ ,សាច់មងចំនួន១២០០ម៉ែត្រ ,បង្គោលចំនួន៤៥០ដើម និងព្រលេងកូនត្រីចំរុះចូលបឹងធម្មជាតិវិញចំនួន៩០គីឡូក្រាម ៕