ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេងក្រោមអាយុ ១៤ឆ្នាំចំនួន ៤៨ នាក់ អាយុចាប់ពី៩ដល់១៣ឆ្នាំ មកពី១៦ប្រទេសក្នុងតំបន់អាស៊ី ។ បណ្តាលប្រទេសនៅតំបន់អាស៊ី បានជួបជុំដើម្បីប្រកួតប្រជែងដណ្តើមជើងឯកក្នុងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិមរតកតេជោ របស់កម្ពុជា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍លើកទីនេះ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេង ១៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ប្រទេសចិន ចិនតៃប៉ិ ហុងកុង ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ប្រទេសនេប៉ាល់ ប្រទេសប៉ាគីស្ថាន ប្រទេសថៃ ប្រទេសតួកមេនីស្ថាន ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសវៀតណាម ។
លោកបានថា ការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិចំពោះកីឡាករកីឡាការិនីវាយកូនបាល់វ័យក្មេងនេះ គឺជាឱកាស សម្រាប់កម្ពុជាបង្ហាញទៅកាន់អន្តរជាតិឱ្យមើលឃើញថា កម្ពជាជាប្រទេសមួយដែលមានវិស័យកីឡាវាយកូនបាល់រីកចំរើន ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) កម្ពុជារៀបចំជាលើក២ហើយ ដោយការទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ កម្ពុជាបានដាក់សមាសភាពចូលរួមតែម្នាក់ប៉ុណ្ណោះ គឺកីឡាករ ភ័ស្ត រតនៈ ខណៈផ្នែកកីឡាការិនីកម្ពុជាពុំមានដាក់ឡើយ ៕