រាជធានីភ្នំពេញ ៖
ទីតាំងស្នាក់នៅយ៉ាងអនាធិបតេយ្យរបស់ជនអនាថាប្រក់តង់ នៅក្រោមដើមឈើក្បែរស្ថានីយ៍ប្រេងកាល់តិចមន្ទីរពេទ្យលោកសង្ឃ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ទឹកថ្លា សហការហការជាមួយកម្លាំងនគរបាលទទួលផែនគ្រឿងញៀននៃអធិការដ្ឋានខណ្ឌសែនសុខ ចុះរុះរើ និង ឃាត់ខ្លួននារីម្នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។
ការចុះរុះរើជម្រកជនអនាថា នេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៤ បន្ទាប់ពីមានការបង្ហោះនៅតាមបណ្ដាញសង្គមថា ជនអានាថា បានប្រមូលផ្តុំគ្នា បោះតង់ និងជក់គ្រឿងញៀន នៅក្បែរការ៉ាស់សាំង កាល់តិច ពេទ្យលោកសង្ឃ ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនអនាថា ចំនួន១នាក់ ត្រូវបាន ឃាត់ខ្លួនដើម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បន្ទាប់ពីជនអានាថា រូបនោះ បានមកបោះតង់ស្នាក់នៅក្រោមដើមឈើក្បែរចិញ្ចើមផ្លូវ ក្នុងបរិវេណស្ថាននីយ៍ប្រេងកាល់តិច ពេទ្យលោកសង្ឃ បង្កឲ្យបាត់បង់សោភណ្ឌភាពរាធានីភ្នំពេញ និងអាចបង្កឲ្យកើតមានហានិភ័យ ជាយថាហេតុ។
តាមបុគ្គលិកស្ថានីប្រេងកាល់តិច បានឲ្យដឹងថា ជនអនាថា ប្រមាណ៥ទៅ ៦នាក់ បាននាំគ្នាមកចងតង់ស្នាក់នៅក្រោមដើមឈើខាងត្បូងស្ថានីយ៍ប្រេងនេះ ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីសមត្ថកិច្ច បានរើរនាំងដែកប្រឆាំងបាតុកម្ម ចេញពីក្រោមស្ពាន់អាកាស៧មករា។ កន្លងមក សន្តិសុខនិងបុគ្គលិក បានមកដេញជនអានាថារូបនោះ ឲ្យចេញដែរ តែពួកគាត់ថា អត់ទីជំរក ហើយ ចេះតែបន្តស្នាក់នៅពពាក់ពពួនគ្នា ៕