កាលពី ថ្ងៃ ទី ១៩ កញ្ញា ឆ្នាំ ២០២៤ ក្រុមការងា «មហោស្រពភាពយន្តខ្លីចតុមុខ» បានរៀបចំកម្មយុទ្ធនាការផ្សព្វផ្សាយ លើកទី៤ នៃ«មហោស្រពភាពយន្តខ្លីចតុមុខ» ដែលបានធ្វើឡើងនៅសាលា Neeson Cripps Academy ។
ក្នុងកម្មវិធីមិនត្រឹមតែចាក់បញ្ចាំងរឿងខ្លីដល់ទៅ៧រឿង ក្នុងនោះក៏មាន ការចែករំលែកបទពិសោធន៍ និងឆ្លើយតបទៅនឹង សំណួរល្អៗ និងប្លែកៗរបស់ សិស្សសាលា Neeson Cripps Academy ជាងសាមសិបរូប ពីសំណាក់វាគ្មិនទាំងពីររបស់យើង ដ៏មានបទពិសោធន៍ ពីលោក។ លោក ស៊ុំ ស៊ីថែន ជាប្រធានគណៈអភិបាលប្រចាំកម្ពុជារបស់SEAVFC និង លោក Richard Sanviti ជាផលិតកររឿង«បួងសួង»ផងដែរ។
ក្នុងកម្មវិធីនេះយើងក៏សង្កេតឃើញថាប្អូនៗពិតជាមានភាពក្លាហាន និងចង់ដឹងឮពីខ្លឹមសារ ការផលិត និងការសម្តែងភាពយន្ត។
យុទ្ធនាការផ្សព្វផ្សាយ លើកទី៤ នៃ«មហោស្រពភាពយន្តខ្លីចតុមុខ» គឺជាការជម្រុញឲ្យយុជនកាន់តែ បានស្គាល់ និងស្វែងយល់ ពី «មហោស្រពភាពយន្តខ្លីចតុមុខ»៕