ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានត្រឹមស្មើស្រីលង្កា ប្រកួតជើងទី២ក្នុងលទ្ធផល២ទល់និង២ ក្រោយឆ្លងកាត់ការប្រកួតចប់៩០នាទីនិងបន្ថែមពេលវេលា១៥នាទីពីរដង។ តែយ៉ាងណាកម្ពុជា បានចាញ់ក្នុងវគ្គទាត់បាល់ ១១ម៉ែត្រ កាត់សេចក្ដីបញ្ចប់ដោយលទ្ធផល ៤ទល់និង២ ក្នុងវគ្គជម្រុះជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នាយប់ថ្ងៃទី១០ កញ្ញា ២០២៤ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។
ក្រៅពីក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតទល់នឹងស្រីលង្កា នៅជើងទី២ នៅថ្ងៃដដែលនោះ ក៏មានក្រុមម៉ុងហ្គោលី បានយកឈ្នះក្រុមទីម័រខាងកើត និងប្រ៊ុយណេ យកឈ្នះម៉ាកាវ ក្នុងវគ្គជម្រុះ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ផងដែរ ។
យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួតពេញ ៩០នាទីក្រុមកម្ពុជា បានត្រឹមស្មើជាមួយស្រីលង្កា ខណ:នៅម៉ោងបន្ថែ១៥នាទីទី១ កម្ពុជា រកបាន ១គ្រាប់បន្ថែមទៀត រហូតដល់បញ្ចប់ការប្រកួត ១៥នាទី២ដង ស្រីលង្កា បន្តតាមស្មើកម្ពុជា ក្នុងលទ្ធផល ២ទល់និង២ នៅពហុកីឡដ្ឋានជាតិ។ការប្រកួតពេញ៩០នាទី និបន្ថែមម៉ោង ១៥នាទី២ដង កម្ពុជា បានត្រឹមស្មើជាមួយស្រីលង្កា។ ដូចនេះក្រុមទាំង២ ទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដី ដោយស្រីលង្កា យកឈ្នះកម្ពុជា ៤ទល់និង២ ។
តាមរយ:លទ្ធផលប្រកួតទាំងពីរជើង នៅថ្ងៃតែមួយដូចគ្នា ពោលគឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ មានដូចជាក្រុមជម្រើសជាតិទីម័រខាងកើត ប្រ៊ុយណេ និងស្រីលង្ការ គឺបានឡើងទៅជម្រុះជុំទី៣ នៃវគ្គជម្រុះក្នុងពូល ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក ៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាម្ចាស់ផ្ទះ ៕