កាកសំណល់សំរាមដូចជា គំរបដបទឹក ថង់វេចខ្ចប់អាហារ ប្រដាប់ប្រដាប្រើប្រាស់ និងរបស់ក្មេងលេង ត្រូវបានកែច្នៃទៅជារបស់ប្រើប្រាស់យ៉ាងស្រស់ស្អាត និងដាក់តាំងបង្ហាញនៅក្នុងសិក្ខាសាលាគ្មានកាកសំណល់ក្នុងទីក្រុងតៃប៉ិកោះតៃវ៉ាន់ ។
នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួម ទទួលបានបទពិសោធន៍ថ្មីនៃការកែច្នៃកាកសំណល់សំរាមឡើងវិញ និងបង្កើតទៅជាវ៉ែនតាដ៏ស្រស់ស្អាត។ លោក ហួង (Huang) ដែលជាម្ចាស់ក្រុមហ៊ុនកែច្នៃកាកសំណល់សំរាម បាននិយាយថា វ៉ែនតានីមួយៗដែលផលិតចេញពីកាកសំណល់ អាចកាត់បន្ថយសារធាតុកាបូនបានដល់ទៅ 400 ក្រាមឯណោះ ហើយក្រៅពីកែច្នៃកាកសំណល់សំរាមទៅជាវ៉ែនតា ក្រុមហ៊ុនក៏កែច្នៃទៅជាដុំឥដ្ឋ ប្រដាក់យួរខោអាវ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត។គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងបរិស្ថានកោះតៃវ៉ាន់ បានឲ្យដឹងថា កោះតៃវ៉ាន់ ដែលដំណើរការប្រព័ន្ធចំរាញ់កាកសំណល់ ចំរាញ់បានកាកសំណល់ចំនួន 11.58 លានតោនក្នុងឆ្នាំ 2023 រួមទាំងកាកសំណល់សំរាម ដែលអាចកែច្នៃឡើងវិញបានចំនួន 6.27 លានតោន ។